នាព្រឹកថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម បានរៀបចំកិច្ចផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិនិត្យនិងពិភាក្សាលើ ៖
១-បូកសរុបរបាយការណ៍សកម្មភាពការងារ របាយការណ៍ថវិការបស់ក្រុម ប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅការងារបន្ត។
២-បញ្ហាផ្សេងៗ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុម និងមន្ត្រីជំនួយការក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា-ឡាវ-វៀតណាម។